សហគមន៍​គ្រោង​ដុត​ម៉ាស៊ីន​អារ​ឈើ​ដែល​​រឹបអូស​ពី​ជនល្មើស

សហគមន៍​ប្រមេរ​ក្នុង​ស្រុក​ត្បែងមានជ័យ​គ្រោង​នឹង​ដុត​ម៉ាស៊ីន​អារឈើ​ជាង ២០ គ្រឿង​ចោល​នៅ​ចំពោះ​មុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​សប្តាហ៍​នេះ​បន្ទាប់ពី​ពួកគាត់​ចុះ​ល្បាត និង​ចាប់​ដកហូត​ពី​ជនល្មើស​កាប់​ឈើ​​រាប់រយ​នាក់​នៅ​ពាសពេញ​ព្រៃ​ព្រះរកា។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​គួយ​ប្រមាណ ៣០០ ​នាក់​ក្នុង​ភូមិ​ប្រមេរ ភូមិ​ស្រែព្រាង និង​ភូមិ​បុះធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ​បាន​ចុះ​ល្បាត​ព្រៃ​ព្រះរកា​សា​ជា​ថ្មី​ទៀត​ចាប់​តាំងពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា​រហូត​មក​ដល់​នឹង​​ថ្ងៃ​សៅរ៍​។ …

ផាក់ ស៊ាងលី
http://bit.ly/1MSZRsW