លោក ស៊ុន ចាន់ថុល ស្នើថៃពិនិត្យលទ្ធភាពជួយបណ្តុះបណ្តាលជំនាញបន្ថែមដល់វិស្វករកម្ពុជា
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានស្នើដល់ភាគីថៃឱ្យជួយបណ្តុះបណ្តាលធនធានមនុស្សដោយការចែករំលែកចំណេះដឹងបន្ថែមដល់វិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម។ សំណើនេះបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារទ្វេភាគី ជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា កាលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។ …
សែម ពិសី
https://www.postkhmer.com/national/2023-02-21-1556-247208.html