ពលរដ្ឋមានជម្លោះដីធ្លី ៩៥ គ្រួសារ ព្រមទទួលយកដី ដើម្បីបញ្ចប់ជម្លោះ
ប្រជាពលរដ្ឋ ៩៥ គ្រួសារ ក្នុងចំណោម ៣១៧ គ្រួសារ ដែលមិនទាន់ទទួលបានដំណោះស្រាយក្នុងករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ ២០០៦ មកនោះបានយល់ព្រមទទួលយកដំណោះស្រាយដែលបានបញ្ចប់ជម្លោះទាំងស្រុងតាមរយៈការសម្របសម្រួលរបស់អាជ្ញាធរខេត្ដកោះកុង។ លោក សុខ សុទ្ធី អភិបាលរងខេត្ដកោះកុងដែលបានដឹកនាំក្រុមការងារចុះដោះស្រាយករណីវិវាទដីធ្លីនេះកាលពីថ្ងៃអាទិត្យបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍កាលពីម្សិលមិញថា ក្រុមពលរដ្ឋ ៣១៧ គ្រួសារនេះកន្លងមកបានទទួលយកដំណោះស្រាយជាង ២០០ គ្រួសារ និងនៅសល់តែ ៩៥ គ្រួសារប៉ុណ្ណោះ។ …
វ៉ន ដារ៉ា
https://bit.ly/2QOXbnp