អង្គការឆាលហ្វាន ដាក់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២២- ២០២៥ ការពារកុមារពីការរំលោភបំពានផ្សេងៗ នៅក្នុងយុគសម័យអុីនធឺណិត
ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២២- ២០២៥ កម្រាស់ ១២ ទំព័រ ស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអុីនធឺណិត របស់អង្គការឆាលហ្វាន កម្ពុជា នឹងធ្វើការផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ នៅដើមខែវិច្ឆិកានេះ ក្នុងគោលបំណងដើម្បីការពារកុមារពីការរំលោភបំពានផ្សេងៗ នៅក្នុងយុគសម័យដែលអុីនធឺណិតមានការវិវឌ្ឍយ៉ាងខ្លាំង។ អង្គការឆាលហ្វាន កម្ពុជា បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ២ ខែវិច្ឆិកាថា គម្រោងដែលមានឈ្មោះថា «swipe safe» ដែលផ្តួចផ្តើមដោយអង្គការឆាលហ្វាន ដែលមានគោលបំណងការពារកុមារតាមប្រព័ន្ធអុីនធឺណិត នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី ៣ ខែវិច្ឆិកា នេះតទៅ ដោយវិនិយោគច្រើនលើការរៀបចំមេរៀនបណ្តុះបណ្តាល ការបង្កើតអេប (App) សម្រាប់ទូរស័ព្ទ។ …
មុំ គន្ធា
https://www.postkhmer.com/national/2022-11-02-1651-243047.html