កម្ពុជាចុះ​​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន សាងសង់ ​និង​ជួសជុល​ផ្លូវ ស្ពាន​៣​ខ្សែ

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ​ឆ្នាំ​២០១៦ ​នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ប្រទេស​ចិន ​លើ​គម្រោង​ក្នុង​ការ​សាងសង់​ និង​ជួស​ជុល​ផ្លូវ ស្ពាន ៣​ខ្សែ​សំខាន់ៗ​ដែល​ចំណាយ​ទឹក​ប្រាក់​សរុប​ជិត​ ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ យោង​តាម​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ និង​ស្ពាន​ដែល​ត្រូវ​បាន​គ្រោង​ទុក​ថា​នឹង​ចាប់​ផ្តើម​ការ​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ​មាន​ដូច​ជា ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ត​ភ្ជាប់​ពី​ស្រុក​ក្រូចឆ្មារ​ ទៅ​ស្រុក​ស្ទឹងត្រង់ ​ខេត្ត​ត្បូងឃ្មុំ និង​ការ​សាងសង់​ផ្លូវ​ជាតិ​លេខ​ ១១​ពី​អ្នក​លឿង ក្នុង​ខេត្ត​ព្រៃវែង ឆ្ពោះ​ទៅ​ខេត្ត​កំពង់ចាម។​ …

ស៊ុំ ម៉ាណេត
http://bit.ly/2ekkuPH