រដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា ប្រទេសចិននឹងជួយធ្វើទំនើបកម្មដល់យោធាកម្ពុជា
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញខណៈនាវាទ័ពជើងទឹកមកពីប្រទេសចិន និងសហរដ្ឋអាមេរិកបានចូលចតនៅកំពង់ផែប្រទេសកម្ពុជាថា ជំនួយរបស់ចិន ជំនាញ និងប្រហែលយន្តហោះចម្បាំងមួយចំនួនផង នឹងជួយធ្វើទំនើបកម្មយោធាកម្ពុជា។ មានប្រសាសន៍បន្ទាប់ពីត្រឡប់មកពីចូលរួមវេទិកា Xiangshan លើកទី៧ជាកិច្ចប្រជុំកំពូលសន្តិសុខថ្នាក់តំបន់ដែលបានធ្វើឡើងកាលពីដើមសប្ដាហ៍មុននៅក្នុងទីក្រុងប៉េកាំង នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះទទួលបានភាពជោគជ័យ។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/34871