សាលា​ក្រុងច្រាន​ចោល​សំណើ​សុំធ្វើ​បាតុកម្ម​របស់​ក្រុម​អ្នក​តវ៉ា ​ប្រឆាំង​ការ​បណ្តេញ​ចេញ​ពីដី

កាល​ពី​ម្សិល​មិញ អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុមអ្នក​តវ៉ា​​សុំធ្វើ​​បាតុកម្ម​រយៈពេល​១ខែ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​​១០​នាក់ ដែល​ជាប់​ពន្ធនាគារ​ ហើយ​បាន​បដិសេធ​មិនទទួល​យក​ញត្តិ​របស់ពួកគាត់​​ទាមទារ​ឲ្យ​រក​ដំណោះ​ស្រាយ​ចំពោះ​វិវាទដីធ្លី​ជាយូរ​មក​ហើយ​ឡើយ​។ អ្នក​ភូមិ​ប្រហែល​១០០​នាក់​មកពី​តំបន់​បឹងកក់ និង​បុរីកីឡា​កន្លែងដែលពួកគាត់​បាន​ធ្វើ​ការ​តវ៉ា​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​សហគមន៍​របស់​ខ្លួន​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​ប្រមូលផ្តុំ​​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​កាល​ពីព្រឹក​ម្សិលមិញ ដើម្បី​បន្ត​ទាម​ទារ​សុំ​ជំនួយ​។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/22014/