មេដឹកនាំអង្គការមិនមែនរដ្ឋាភិបាលរិះគន់ចំពោះការហាមឃាត់មិនឲ្យធ្វើអត្ថាធិប្បាយ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត
កាលពីម្សិលមិញមេដឹកនាំសង្គមស៊ីវិលបានអំពាវនាវដល់មេដឹកនាំគណបក្សនយោបាយធំៗទាំងពីរក្នុងប្រទេសកម្ពុជាចំពោះផែនការហាមឃាត់ពួកគេមិនឲ្យផ្តល់បទសម្ភាសតាមប្រព័ន្ធផ្សព្វផ្សាយអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត និងមិនឲ្យចេញសេចក្តីថ្លែងការណ៍បែប “ប្រមាថ” ដល់គណបក្សណាមួយ។ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា និងលោក គួយ ប៊ុនរឿន មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំការចរចាដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាតិបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ពួកគេកំពុងពិចារណាការដាក់បម្រាមបែបនេះដើម្បីធានាថា អង្គការមិនមែនរដ្ឋាភិបាល ត្រូវនៅ “ជាអព្យាក្រឹត”។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/21986/