កម្ពុជាប្តេជ្ញាជាមួយរដ្ឋភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមលើការសង្គ្រោះជនរងគ្រោះដោយសារមីន
អាជ្ញាធរមីនកម្ពុជាបានប្ដេជ្ញារួមគ្នាជាមួយរដ្ឋភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល លើកិច្ចការបោសសម្អាតមីន និងការជួយសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន ខណៈឆ្នាំនេះកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលលើកទី ៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងនៅក្នុងសន្និសីទសកលលើកទី៣ ដែលធ្វើឡើងនាថ្ងៃទី ១៧ ខែតុលា ថា សកម្មភាពមីននៅកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍មេត្តាធម៌ និងមិនទុកជនរងគ្រោះណាម្នាក់ចោលនោះឡើយ។ កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន ដាក់ចេញនូវកម្មវិធីសង្គ្រោះជនរងគ្រោះដែលមានភាពគ្រប់ជ្រុងជ្រោយ និងបានបង្កើតក្តីសង្ឃឹមជាថ្មីសម្រាប់ជនដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ …
ជា សុខនី
https://www.postkhmer.com/national/2023-10-18-0838-255280.html