បក្សប្រឆាំងនឹងប្តឹងករណីមិនមានសញ្ជាតិខ្មែរត្រឹមត្រូវ បានចុះឈ្មោះបោះឆ្នោត
គណបក្សសង្គ្រោះជាតិគ្រោងដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ពាក់ព័ន្ធនឹងជនសង្ស័យដែលមិនមានសញ្ជាតិខ្មែរត្រឹមត្រូវបានចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ខណៈដែលគណបក្សនេះបានរកឃើញជនអន្តោប្រវេសន៍ជាង ២០០០នាក់ នៅរាជធានី-ខេត្តចំនួន៥ បានចុះឈ្មោះបោះឆ្នោត គិតមកដល់ថ្ងៃម្សិលមិញ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោកយឹមសុវណ្ណបានមានប្រសាសន៍ថាក្នុងអំឡុងពេលសង្កេតការណ៍នៃដំណើរការចុះឈ្មោះបោះឆ្នោតជិត ២ខែនេះ ក្រុមការងារបានរកឃើញជនអន្តោប្រវេសន៍វៀតណាម ជាង ២០០០នាក់ បានទៅចុះឈ្មោះបោះឆ្នោត ដែលករណីនេះ គណបក្សសង្គ្រោះជាតិ នឹងដាក់ពាក្យបណ្តឹងទៅ គ.ជ.ប. នៅក្រោយពេលបិទបញ្ជីចុះឈ្មោះបោះឆ្នោត។ …
ប៉ិច សុធារី
http://bit.ly/2dHDXsM