ការ​បោះ​ឆ្នោត​​​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ល្បង​កម្លាំង​ចាក់​ឫស​របស់​​ CPP ទល់​នឹង​សម្ទុះ​គាំទ្រ​របស់​ CNRP

ខណៈរដូវកាលឃោសនាបោះឆ្នោតដំបូងឈានចូលមកដល់ចាប់តាំងពីគណបក្សសង្គ្រោះជាតិប៊ិះធ្វើឱ្យគណបក្សកាន់អំណាចទទួលបរាជ័យនៅក្នុងឆ្នាំ២០១៣មក គណបក្សប្រឆាំងជឿជាក់ថា ខ្លួននៅតែមានសម្ទុះគាំទ្រ។ នៅក្នុងឃុំចំនួន៣ដែលខ្លួនបានចុះទៅ ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា គណបក្សកាន់អំណាចមានទំនាក់ទំនងស៊ីជម្រៅជាមួយរដ្ឋាភិបាល ជាមួយអ្នកគាំទ្រដ៏ស្មោះស្ម័គ្រដែលកសាងវត្តអារាម ជាមួយក្រុមការងារដែលមើលការខុសត្រូវការស្ថាបនាផ្លូវថ្មី និងជាមួយក្រុមប្រឹក្សាឃុំដែលយកតួនាទីរដ្ឋបាលរបស់ខ្លួនមកលាយឡំជាមួយយុទ្ធនាការឃោសនារបស់គណបក្សគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការចែកអំណោយ។

Ben Paviour
http://www.cambodiadailykhmer.com/37499