ក្រុមសកម្មជនរងការបណ្តេញចេញបានដាក់ពាក្យបណ្តឹងពីហេតុការណ៍បាញ់រថយន្តក្រុង
សកម្មជនសិទ្ធិដីធ្លីជាង៥០នាក់មកពីសហគមន៍ចំនួនពីរក្នុងរាជធានីភ្នំពេញបានដាក់ពាក្យបណ្តឹងទៅនគរបាលកាលពីម្សិលមិញអំពីហេតុការណ៍ដែលបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានបាញ់កាំភ្លើងសំដៅរថយន្តក្រុងមួយគ្រឿងដែលដឹកពួកគាត់ត្រឡប់មកពីចូលរួមការតវ៉ាប្រឆាំងការបណ្តេញចេញនៅក្នុងខេត្តសៀមរាបមកកាន់រាជធានីភ្នំពេញវិញ។ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន ស្នងការរងនគរបាលរាជធានីបានមានប្រសាសន៍ថា ការសើុបអង្កេតអំពីហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍បានធ្វើរួចហើយ ប៉ុន្តែ លោកបានបដិសេធការអះអាងរបស់សកម្មជនទាំងនោះដែលថា មានគេបាញ់កាំភ្លើងសំដៅពួកគាត់នោះ។ …