អាជ្ញាធរបង្ក្រាបទីតាំងបូមខ្សាច់របស់មន្ត្រីប៉ូលិសម្នាក់
កម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាង ១០ នាក់បានចុះបង្ក្រាបទីតាំងបូម និងស្តុកខ្សាច់របស់មន្ត្រីនគរបាលខេត្តព្រៃវែងម្នាក់ឈ្មោះ អ៊ូ រតនា ហើយបានប្រជុំសម្រេចឲ្យបិទដំណើរការទាំងស្រុងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ បើទោះបីជាម្ចាស់ទីតាំងដែលជាមន្ត្រីនគរបាលមិនបានចូលរួមប្រជុំក៏ដោយ។ នេះបើតាមលោក សេង ពន្លក អធិការស្រុកពាមរក៍ និងលោក ជុំ ជា មេឃុំព្រែកខ្សាយ (ខ) ដែលបានចូលរួមប្រជុំនោះ។
លោក ជុំ ជា បានថ្លែងថា៖ «អាជ្ញាធរបានអញ្ជើញម្ចាស់ទីតាំងមកប្រជុំដោះស្រាយ តែគាត់មិនចូល។ តែបើមិនមកក៏យើងធ្វើតាមនីតិវិធីដែរ។ យើងបានប្រជុំសម្រេចមិនឲ្យគាត់ធ្វើអីតទៅទៀតទេគឺបិទមិនឲ្យមានដំណើរការតែម្តង»។ លោកបន្តថារីឯវត្ថុតាងត្រូវប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយតាមច្បាប់។
ផាក់ ស៊ាងលី
http://bit.ly/2BekKzh