តុលាការរារាំងមិនឲ្យមានការលក់ឆ្នេរពាក់ព័ន្ធជម្លោះរវាង លោក ប៉ូលុនស្គី និងលោក ដូរ៉ូសិនកូ
ក្រុមមន្ត្រីតុលាការបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីខេត្តព្រះសីហនុកាលពីសប្តាហ៍មុនបានចាត់ចំណាត់ការរារាំងលោក នីកូឡៃ ដូរ៉ូសិនកូ ពាណិជ្ជករជនជាតិរុស្ស៊ី មិនឲ្យលក់ឆ្នេរជ័យជម្នះក្នុងខេត្តព្រះសីហនុ បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចថា គាត់បានរំលោភកិច្ចសន្យាផ្ទេរអចលនទ្រព្យនេះទៅឲ្យលោក សេរហ្គេ ប៉ូលុនស្គី។ … មេធាវីតំណាងលោក ដូរ៉ូសិនកូ អាយុ៥៤ឆ្នាំ បានមានប្រសាសន៍កាលពីម្សិលមិញថាលោកនឹងស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលសើុបអង្កេតការដោះស្រាយរឿងក្តីខុសប្រក្រតីរបស់សាលាឧទ្ធរណ៍។ …