គណបក្សប្រជាជនកម្ពុជានិយាយថា អាសនៈសភាចំនួន១២៣គឺគ្រប់គ្រាន់ហើយ
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និងលោក គួយ ប៊ុនរឿន មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង បានមានប្រសាសន៍កាលពីម្សិលមិញថា ពេលនេះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងខ្វែងគំនិតគ្នានៅឡើយជុំវិញការបង្កើនចំនួនអាសនៈសភាមុនការបោះឆ្នោតអាណត្តិក្រោយ។ ក្រុមការងារកំណែទម្រង់បោះឆ្នោតដែលមានសមាសភាពមន្ត្រីមកពីគណបក្សធំៗទាំងពីរ បានជួបជុំគ្នាកាលពីពេលរសៀល ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ក្រោយពីការពិភាក្សាកាលពីថ្ងៃសុក្រ ដែលក្នុងនោះគណបក្សសង្គ្រោះជាតិបានបង្កើនលទ្ធភាពនៃការដំឡើងចំនួនអាសនៈសភា។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/21286/