គណបក្សប្រជាជនកម្ពុជាបោះជំហានឆ្ពោះទៅរកការកែទម្រង់គណៈកម្មាធិការសិទ្ធិមនុស្ស
កាលពីចុងឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយស្ដីពីការពង្រីកវិសាលភាពរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា គ.ស.ម.ក.តាមរយៈការបង្កើតនាយកដ្ឋានថ្មីៗនិងការដាក់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះបើយោងលើច្បាប់ចម្លងនៃសៀវភៅរាជកិច្ចចុះថ្ងៃទី៣១ ខែធ្នូ ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ។
ការពង្រីកវិសាលភាពគណៈកម្មាធិការនេះក៏នឹងរួមមានទាំងការកែរូបសញ្ញារបស់គ.ស.ម.ក. ដើម្បីបញ្ចូលនិមិត្តសញ្ញាថ្ងៃ៧មករា ដែលជាថ្ងៃកងទ័ពផ្ដាច់ខ្លួនពីខ្មែរក្រហមក្រោមការគាំទ្ររបស់វៀតណាមផ្ដួលរំលំរបបប៉ុលពតផងដែរ នេះបើយោងលើអនុក្រឹត្យចុះថ្ងៃទី២៣ ខែធ្នូក្នុងសៀវភៅរាជកិច្ចនេះ។
អនុក្រឹត្យនេះមានខ្លឹមសារថា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស គឺជាអ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើសនៅតាមភូមិនានា ឲ្យរាយការណ៍មកគណៈកម្មាធិការនេះវិញ ហើយពួកគេនឹងធ្វើការជាមួយអគ្គនាយកដ្ឋានរដ្ឋបាលនិងពាក្យបណ្ដឹង និងអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្សដែលស្ថិតនៅក្រោមចំណុះរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ …
ឃី សុវុទ្ធី
http://www.cambodiadailykhmer.com/news/9683/