គណបក្ស​ប្រជា​ជន​កម្ពុជា​​នឹង​ចាត់វិធានការ​​លើ​ការ​បន្ត​ធ្វើពហិការសភា​​របស់​គណបក្ស​ប្រឆាំង

នៅពេល​ឆាប់ៗ​នេះរដ្ឋសភា​ដែល​គ្រប់​គ្រ​ង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជានឹង​ ផ្ញើ​លិខិ​តមួយ​ច្បាប់​ទៅ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ (​ គ.ជ.ប.) ដើម្បី​ជម្រាប​​ស្ថា​ប័ន​នេះ​ជា​ផ្លូវ​ការ​អំ​ពីការ​ធ្វើ​ពហិការ​ មិន​ចូល​ប្រជុំ​សភា​ពី​សំណាក់​សមា​ជិកសភា​គណ បក្ស​សង្គ្រោះជាតិ​ទាំង​៥៥​រូប ​ហើយ​នេះ​​ទំនង​ជា​វិធានការ​​ដំបូង​​ក្នុង​ ការ​គំរាម​កំហែង​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​​ដកហូត​​អាសនៈ​របស់​ គណបក្សប្រឆាំង​។ ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​នឹង​​មាន​​រយៈ​ពេល​បី​ខែ​ហើយ ចាប់​តាំងពី​ ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​កោះ​ប្រជុំ​សភា​បច្ចុប្បន្ន​ដែល​មាន​តែ​ ការ​ចូល​រួម​ពី​សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​៦៨​រូប​របស់​លោក​នាយក​ រដ្ឋមន្ត្រី​ ហ៊ុន សែន ប៉ុណ្ណោះ។ នៅថ្ងៃ​នោះ​ក៏​ជា​ថ្ងៃ​​ឱសានវាទ​ដែល​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​កំណត់​ឲ្យ​ គណបក្ស​ប្រឆាំង​​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​ក្នុង​សភា បើ​មិន​ដូច្នេះ​ទេ  ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់​​អាសនៈ​ទាំង​ស្រុង​។…

Hul Reaksmey
http://www.cambodiadailykhmer.com/news/8426/