លោកនាយក​រដ្ឋមន្ត្រី​ឲ្យ​បង្កើត​លេខាធិការដ្ឋាន​ ជួយ​ដល់​គ្រោះមហន្តរាយ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​ក្រសួង ស្ថាប័ន​នីមួយៗ​បង្កើត​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ដើម្បី​សម្របសម្រួល និង​ប្រាស្រ័យ​ទាក់ទង​ជាប្រចាំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខណៈ​ស្ថាប័ន​នេះ​ស្នើ​ទាហាន​ ១ ០០០ ​នាក់​ ដើម្បី​ហ្វឹកហ្វឺន​ពី​វិធី​ជួយ​សង្គ្រោះ​នៅពេល​មាន​គ្រោះ​មហន្តរាយ​ជាយថាហេតុ​។ សារាចរ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៤ ខែ​មករា ឆ្នាំនេះ​បាន​ឲ្យ​ដឹងថា​កន្លងមក​រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា ក្រសួង ស្ថាប័ន​មួយចំនួន​បាន​បង្កើត​យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់ខ្លួន​រួចហើយ​។ ​ប៉ុន្តែ​នៅមាន​មួយចំនួន​ទៀត​មិនទាន់​បាន​បង្កើត​យន្តការ​នេះ​ទេ​។ …

ឡុង គីមម៉ារីតា
https://bit.ly/2uKNtJN