អភិបាល​ក្រុង​ ​ទទួល​ស្គាល់​​ គោល​នយោបាយ ភូមិ-​សង្កាត់​មាន​សុវត្ថិភាព​ នៅ​មាន​កម្រិត​

អភិបាល​សាលា​រាជធានី​ភ្នំពេញ​ហាក់​មាន​ការ​ទទួល​ស្គាល់​ថាការ​អនុវត្ត​គោល​នយោបាយភូមិ-​សង្កាត់មាន​សុវត្ថិភាព​មិន​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នៅ​ឡើយដែល​ទាមទារ​ឲ្យ​រដ្ឋបាល​សាលាក្រុង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​នេះ​បន្ត​នៅ​ក្នុង​ឆ្នាំ​២០១៧ ​នេះ ខណៈ​ដែល​បទ​ល្មើស​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៦ ​កន្លង​មក​នេះ។​

យោង​តាម​របាយការណ៍​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧ របស់​សាលា​រាជធានី​ភ្នំពេញ ​ដែល​ប្រព្រឹត្តិ​ឡើង​ក្នុង​រយៈ​ពីរ​ថ្ងៃ ​គឺ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​កើត​មាន​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៦ មាន​ការ​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៥។…

មុំ គន្ធា
http://bit.ly/2kuWAEa