ក្រសួងការងារៈ ជនប្រើពលកម្មកុមារនៅសិប្បកម្មផលិតឥដ្ឋ គឺត្រូវប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យមន្ទីរការងារទាំងអស់ ចុះទៅណែនាំម្ចាស់សិប្បកម្មផលិតឥដ្ឋ អំពីវិធីការពាររបស់ក្រសួងដើម្បីបញ្ចៀសការកើតមានគ្រោះថ្នាក់ចំពោះកុមារនិងត្រូវហាមដាច់ខាត ការប្រើប្រាស់ទាសភាពបំណុល ដើម្បីចងភ្ជាប់ឲ្យគ្រួសារកម្មករ បន្តធ្វើការងារឲ្យខ្លួនជាមួយនឹងការព្រមានថា ការប្រើពលកម្មកុមារនៅសិប្បកម្មផលិតឥដ្ឋត្រូវប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។ យ៉ាងណាក្តី មន្ត្រីសង្គមស៊ីវិលដែលធ្វើការលើផ្នែកនេះយល់ថា ការណែនាំថ្មីរបស់ក្រសួងការងារនេះនឹងមិនមានប្រសិទ្ធភាពឡើយ ប្រសិនបើមន្ត្រីជំនាញ មិនបានចុះធ្វើអធិការកិច្ច ឱ្យបានជាប់ជាប្រចាំនៅតាមទីតាំងផលិតឥដ្ឋទេនោះ។ …
ខន សាវិ
https://bit.ly/2WCFeN2