អាគារប៊ូឌិញ «ស» ដែលមានវ័យចំណាស់ នឹងអភិវឌ្ឍឡើងវិញ
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃម្សិលមិញ បានជួបពិភាក្សាជាលើកដំបូង ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារប៊ូឌិញ «ស» រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការអភិវឌ្ឍអាគារដែលមានវ័យចំណាស់នេះឡើងវិញ ដោយក្រសួងបានផ្តល់នូវជម្រើសពីរសម្រាប់ប្រជាពលរដ្ឋ គឺការអភិវឌ្ឍនៅនឹងកន្លែងឬផ្តល់ជាសំណងនូវទឹកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារសម្រាប់ផ្ទះនីមួយៗក្នុងអាគារនោះ ក្នុងករណីដែលពួកគាត់ចង់ចាកចេញ។ ការពិភាក្សានេះ បានធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជាមួយប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ៥៥៤ គ្រួសារ អាជ្ញាធរដែនដី ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុន Arakawa នៅទីស្ដីការក្រសួងរៀបចំដែនដី។ …
ប៉ិច សុធារី
http://bit.ly/2dNtOzA