ទោះ​មាន​ការ​គំរាម​កំហែង​ ក៏​គ្មាន​​ការ​បង្ក្រាប​ស៊ីម​កាត​​មិន​ចុះ​បញ្ជី​

កាលពី​បួន​ខែ​មុន លោក ឆៃ ស៊ីណារិទ្ធ ​អគ្គស្នងការរង​នគរ​បាល​ជាតិ​បាន​ប្រកាស​ថា ​​​ស៊ីម​កាត​ទូរស័ព្ទ​ដែល​មិន​ចុះ​បញ្ជី​គឺ​ជា​ការ​គំរាម​កំហែង​​​ធំ​ចំពោះ​ សន្តិសុខ​ជាតិ​។ ​​លោក​បាន​អះ​អាង​ថា វា​​ជា​ឧបករណ៍​​ដែល​ភេរវករ​ ជនចាប់​ជំរិត និង​ជន​នាំគ្រឿង​ញៀន​​ឆ្លង​ដែន​ចូល​ចិត្ត​ប្រើ​ប្រាស់  មុន​ពេល​​ចោទ​ប្រកាន់​​​​​​​​បណ្តា​​​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​​ ចល័ត​​​ដែល​ចែក​ចាយ​​​​​​​វា​​​ថា យក​សុវត្ថិភាព​​របស់​ពលរដ្ឋ​មក​លេង​សើច។ …

ឃី សុវុឌ្ឍី និង Taylor O'Connell
http://www.cambodiadailykhmer.com/news/29736/