រដ្ឋាភិបាលហាមឃាត់ពលរដ្ឋមិនឲ្យជួលដីនៅតាមព្រំដែនទៅឲ្យប្រទេសជិតខាង
រដ្ឋាភិបាលបានចេញសារាចរហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួល ឬលក់ដីនៅតាមបណ្តោយព្រំដែនឲ្យទៅប្រទេសជិតខាងដើម្បីការពារបូរណភាពទឹកដី ផលប្រយោជន៍ពលរដ្ឋ និងជួយសម្រួលការងារកំណត់ព្រំដែនផងដែរ។
បួនថ្ងៃបន្ទាប់ពីថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរមួយដើម្បីហាមឃាត់ប្រជាពលរដ្ឋទាំងអស់មិនឲ្យជួល ឬលក់ដីនៅតាមខ្សែបន្ទាត់ព្រំដែនឲ្យទៅប្រជាពលរដ្ឋនៅប្រទេសជិតខាងដូចជាវៀតណាម ឡាវ និងថៃ។ សារាចរនេះត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលសង្កេតឃើញថាប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានជួលដីស្រែ ចម្ការ និងលំនៅឋាននៅតាមព្រំដែនទៅឲ្យប្រជាជននៃប្រទេសជិតខាងដើម្បីបង្កបង្កើនផលដាំដំណាំ និងធ្វើអាជីវកម្មផ្សេងៗ។ …
ផាក់ ស៊ាងលី
http://bit.ly/1l755VX