ជនពិការកម្ពុជាទទូចឲ្យអ្នកនយោបាយដាក់បញ្ហជនពិការក្នុងគោលនយោបាយគណបក្ស
ការដោះស្រាយបញ្ហារបស់ជនពិការ នៅតែមិនមែនជាអាទិភាពក្នុងការឃោសនារកសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាអាណត្តិទី៤។ នេះបើយោងតាមបទបង្ហាញមួយនៅក្នុងសិក្ខាសាលាសាធារណៈមួយ ដែលធ្វើឡើងនាព្រឹកថ្ងៃចន្ទនេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសិក្ខាសាលាស្ដីពីគោលការណ៍ណែនាំសម្រាប់ស្វែងរកមតិគាំទ្រ ដើម្បីសិទ្ធិជនពិការនៅកម្ពុជា លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជា បានលើកថា គោលនយោបាយសម្រាប់ជនពិការ ត្រូវបានគេបំភ្លេចចោលក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់នាអាណត្តិទី៤នេះ។ …