ក្រុម​តន្ត្រី​ជន​ពិការ​អនុញ្ញាត​អោយ​សម្តែង​នៅ​ ៣​ ទីតាំង​

​សាលា​រាជធានី​ភ្នំពេញ​ បាន​សម្រេច​កំណត់​ទីតាំង​ចំនួន​ បី​សម្រាប់​ក្រុម​តន្ត្រី​ជន​ពិការ​ ជំនួស​ការ​សម្តែង​នៅ​តាម​ដងផ្លូវ​ ឬ​តាម​ផ្សារ​នានា​។​ អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ​ប៉ា​ សុ​ជាតិ​វង្ស​ បាន​មាន​ប្រសាសន៍​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយនឹង​តំណាង​ក្រុម​តន្ត្រី​ជន​ពិការ​កាលពី​ថ្ងៃ​សុក្រ​ សាលា​រាជធានី​ បាន​សម្រេច​បញ្ឈប់​រាល់​ការ​សម្តែង​នៅ​តាម​ទី​សាធារណៈ​ទាំងឡាយ​ ហើយនឹង​កំណត់​ទីតាំង​សម្រាប់​ក្រុម​តន្ត្រី​ជន​ពិការ​អាច​ទៅ​សម្តែង​បាន​។​ …​

មុំ គន្ធា
http://www.khmertimeskh.com/news/34593/disabled-musicians-get-three-areas-to-perform/