រដ្ឋបាលស្រុកបន្ទាយស្រីផ្អាកអាជីវកម្មបូមខ្សាច់ បន្ទាប់ពីបង្កផលប៉ះពាល់ដល់ពលរដ្ឋ
ដ្ឋបាលស្រុកបន្ទាយស្រីកាលពីថ្ងៃទី ១៣ ខែមករា បានផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មបូមខ្សាច់ទាំងអស់ក្នុងស្រុកនេះក្រោយពីពិនិត្យឃើញការដ្ឋានមួយចំនួនមិនមានច្បាប់អនុញ្ញាត និងមួយចំនួនអនុវត្ដផ្ទុយពីគោលការណ៍ច្បាប់ដែលបានធ្វើឲ្យទឹកអូរទឹកព្រែកឡើងកខ្វក់ ងាប់ត្រី បង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ក្រោយពីបានពិនិត្យ និងវាយតម្លៃឃើញភាគច្រើនលើសលប់នៃអាជីវកម្មបូមខ្សាច់នៅទូទាំងស្រុកបន្ទាយស្រីមិនបានអនុលោមតាមច្បាប់កំណត់របស់រដ្ឋបាលស្រុក និងដោយមានការឯកភាពពីមន្ទីររ៉ែ និងថាមពលខេត្តសៀមរាបក៏បានសម្រេចផ្អាកទាំងស្រុងជាបណ្តោះអាសន្ននូវការដ្ឋានបូមខ្សាច់ និងបកខ្សាច់ក្នុងស្រុកបន្ទាយស្រីសរុបចំនួន ១៦ កន្លែង ដើម្បីឱ្យម្ចាស់អាជីវកម្មស្នើសុំច្បាប់ និងអនុវត្ដឱ្យបានត្រឹមត្រូវតាមច្បាប់ឡើងវិញ។ …
វ៉ន ដារ៉ា
https://bit.ly/2tiOSXK