លោក​ ហ៊ុន សែន​៖ ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ គឺ​ប្រៀបដូចជា​ EU ​សម្លាប់​អ្នកប្រឆាំង​ផ្កាប់មុខ​ និង​បំផ្លាញ​ខ្លួនឯង

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​ថា​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​ប្រៀប​ដូចជា​សហភាព​អឺរ៉ុប​ (EU) ​បំផ្លាញ​សមិទ្ធផល​ខ្លួនឯង​ដែល​បានធ្វើ​នៅ​កម្ពុជា និង​ជា​ការសម្លាប់​ក្រុម​អ្នកប្រឆាំង​ផ្កាប់មុខ​។ លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជាង​ ៦ ៧០០ ​នាក់ ​នៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​។ លោក​ថ្លែង​ដូច្នេះ​ស្រប​ពេល​កម្ពុជា​ត្រូវ​ឆ្លើយតប​ទៅ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពាក់ព័ន្ធ​នឹង​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់​មុខទំនិញ​លើកលែង​តែ​សព្វាវុធ EBA (Everything But Arm)​។ …

នៀម ឆេង
https://bit.ly/2PhalIY