ជនសង្ស័យ ៨ នាក់ ត្រូវបញ្ជូនទៅតុលាការ និងតាមចាប់មេខ្លោងក្រោយហិង្សា
ជនសង្ស័យ ៨ នាក់ ក្នុងចំណោមរាប់រយនាក់ ដែលបានប្រមូលផ្ដុំគ្នាយកដុំថ្មធំៗ និងដើមឈើ មកបិទផ្លូវជាតិលេខ ៤ និងបានប្រើអំពើហិង្សាលើសមត្ថកិច្ច ពេលចុះអន្ដរាគមន៍រំដោះផ្លូវ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ កាលពីព្រឹកម្សិលមិញ ខណៈសមត្ថកិច្ចបានកំណត់មុខសញ្ញាមេខ្លោង និងកំពុងតាមស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត។ លោក លឹម ប៊ុនហេង អ្នកនាំពាក្យសាលាដំបូងខេត្ដព្រះសីហនុ បានឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ក្រោយសមត្ថកិច្ចឃាត់ខ្លួន និងសាកសួរពួកគេ។ …
វ៉ន ដារ៉ា
https://bit.ly/2PlwTqd