សហភាពអឺរ៉ុបចូលរួមនៅក្នុងការចារកំណែទម្រង់បោះឆ្នោត ប៉ុន្តែ គណបក្សទាំងពីរនៅតែខ្វែងគំនិតគ្នាជុំវិញប័ណ្ណសម្គាល់ខ្លួនអ្នកបោះឆ្នោត
អ្នកជំនាញខាងបោះឆ្នោតពីររូបមកពីសហភាពអឺរ៉ុប បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃសុក្រ នៅជនួបប្រជុំដាច់ដោយឡែកដែលត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីវិធីគ្រប់គ្រងការចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតនាពេលអនាគត ដោយផ្តល់នូវជម្រើសដែលអាចទៅរួចចំនួនបួន។ ប៉ុន្តែ ទោះបីជាគណបក្សទាំងពីរបានព្រមព្រៀងលើជម្រើសណាមួយដែលខ្លួនពេញចិត្ត ពោលគឺបញ្ជីឈ្មោះបោះឆ្នោតថ្មីដែលប្រើប្រាស់ទិន្នន័យប្រមូលផ្តុំស្តីពីពលរដ្ឋ បានពីក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ក្តី ក៏ពួកគេមិនបានជិតឈានដល់ការដោះស្រាយការខ្វែងគំនិតគ្នារបស់ខ្លួនជុំវិញវិធីបញ្ជាក់អត្តសញ្ញាណអ្នកបោះឆ្នោតនៅពេលការបោះឆ្នោតមកដល់ឡើយ។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/22132/