ក្រសួង​ការបរទេស​បាន​ដាក់​ការឆ្លើយតប​ ចំពោះ​របាយការណ៍​គណៈកម្មការ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ EBA ​កាលពី​ថ្ងៃ​ម្សិលមិញ

កម្ពុជា​រំពឹងថា សហភាព​អឺរ៉ុប​នឹង​ពិចារណា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការគោរព​លក្ខខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ផលប៉ះពាល់​លើ​កម្មករ​ជិត​ ១ ​លាន​នាក់​ នៅ​កម្ពុជា​ក្នុង​ករណី​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១២ ធ្នូ ម្សិលមិញ​ក្រសួងការបរទេស​បាន​ដាក់​ការឆ្លើយតប​ចុងក្រោយ​របស់​ខ្លួន​ចំពោះ​របាយការណ៍​គណៈកម្មការ​អឺរ៉ុប​អំពី​ការរកឃើញ និង​ការសន្និដ្ឋាន​ពាក់ព័ន្ធ​នឹង​នីតិ​វិធីដក EBA សម្រាប់​កម្ពុជា​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​។ …

នៀម ឆេង
https://bit.ly/2PftD1g