EBA៖ សហភាពអឺរ៉ុបជិតនឹងបញ្ឈប់ការអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា
សហភាពអ៊ឺរ៉ុបបានស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាចំពោះស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយបានផ្តល់ឱសានវាទរយៈពេលមួយខែដើម្បីកម្ពុជាឆ្លើយតបទៅនឹងរបាយការណ៍បឋមស្តីពីការផ្អាកការអនុគ្រោះពាណិជ្ជកម្មមុនពេលការសម្រេចចិត្តថា តើត្រូវបន្តជាមួយផែនការនេះឬយ៉ាងណា។ រដ្ឋាភិបាលក្រុងប្រ៊ុសសែលបានព្រមានទីក្រុងភ្នំពេញថា ខ្លួននឹងបញ្ឈប់ផលប្រយោជន៍ពាណិជ្ជកម្មលើការបង្ក្រាបលើក្រុមប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការក្រៅរដ្ឋាភិបាលដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុរសខ្លាំងរបស់ប្រទេសកម្ពុជាដែលបានគ្រប់គ្រងប្រទេសអស់រយៈពេលជាង ៣៤ ឆ្នាំមកហើយ។ …
EU Bulletin
https://www.eubulletin.com/10398-everything-but-arms-eu-close-to-suspending-cambodias-trade-preferences.html