អាជ្ញាធររារាំងអតីតអ្នកភូមិដីក្រហមមិនឲ្យចាក់បញ្ចាំងខ្សែវីដេអូដើម្បីរំឭកខួបនៃការបណ្ដេញចេញ
អតីតសមាជិកសហគមន៍ដីក្រហមប្រហែល១០០នាក់ បានវិលត្រឡប់ទៅកន្លែងដែលមានការបណ្ដេញចេញយ៉ាងព្រៃផ្សៃរបស់ខ្លួននៅកណ្ដាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃសៅរ៍ ដើម្បីរំឭកខួប៦ឆ្នាំចាប់តាំងពីពួកគេត្រូវបានបណ្ដេញចេញពីដីធ្លីរបស់ខ្លួនមក ប៉ុន្តែពួកគេត្រូវបានអាជ្ញាធររារាំងមិនឲ្យចាក់បញ្ចាំងវីដេអូនានាជុំវិញការបណ្ដេញចេញ។ … លោក សុខ សំអ៊ុត នាយប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ ជាកន្លែងដែលសហគមន៍ដីក្រហមស្ថិតនៅបានលើកឡើងថា លោកបានបញ្ជូនមន្ត្រីរបស់លោកដើម្បីទៅហាមឃាត់ការចាក់បញ្ចាំងខ្សែវីដេអូ បន្ទាប់ពីទទួលបានបទបញ្ជាមួយពីលោកអភិបាលខណ្ឌ ព្រំ សំខាន់។ …