CPP ចាត់ទុក​បាតុកម្ម​ខ្មែរ ​នៅ​ប៉ារីស​ថា ​ជា​ការ​ជ្រៀតជ្រែក​កម្ពុជា

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​​កាល​ថ្ងៃ​សៅរ៍​ដោយ​ហៅ​​បាតុកម្ម​ដែល​រៀបចំ​ឡើង​ដោយ​​ក្រុម​ជនជាតិ​កម្ពុជា​មួយ​ក្រុម​នៅក្នុង​ទីក្រុង​ប៉ារីស​ថា​ជ្រៀតជ្រែក​កិច្ចការ​អធិបតេយ្យភាព​ផ្ទៃក្នុង​របស់​កម្ពុជា​ និង​ជា​ឥរិយាបថ​នៃ​ការ​រើសអើង និង​​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស​កម្ពុជា​។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ប្រទេស​បារាំង​​ពី​ថ្ងៃ​ទី ២៥‑២៧ ខែ​តុលា​ហើយ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Francois Hollande ហើយ​ក៏​នឹង​មាន​​កិច្ច​ជំនួប​ក្រៅ​ផ្លូវការ​ជាមួយ​​ជនជាតិ​ខ្មែរ​ និង​​និស្សិត​អាហារូបករណ៍​ខ្មែរ​​នៅ​ទី​នោះ​​ផង​ដែរ​។ …

វង្ស សុខេង
http://bit.ly/1GsoBpN