បុរាណវិទូស្នើរដ្ឋាភិបាលបញ្ឈប់ឡឥដ្ឋបំផ្លាញទីតាំងប្រវត្តិសាស្រ្ត
ក្រុមអ្នកបុរាណវិទូ និងស្រាវជ្រាវប្រវត្តិសាស្រ្តកម្ពុជា បានស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលឲ្យជួយបញ្ឈប់សិប្បកម្មឡឥដ្ឋ កុំឲ្យបន្តសកម្មភាពជីកបំផ្លាញកំពង់ផែព្រែកជីកបុរាណ ដែលដូនតាខ្មែរប្រើដឹកជញ្ជូនថ្មយកទៅសាងសង់ប្រាសាទអង្គរវត្ត តទៅទៀត។ បុរាណវិទូ លោក ធុយ ចាន់ធួន អនុប្រធានសមាគមអ្នកប្រវត្តិសាស្រ្ដកម្ពុជា រួមនឹងក្រុមការងារខ្មែរ និងបរទេសមួយក្រុមបានចុះទៅស្រាវជ្រាវតំបន់ប្រវត្តិសាស្រ្តក្នុង ខេត្តសៀមរាប កាលពីពីរសប្តាហ៍មុន ហើយបានរកឃើញថា ព្រែកជីកភ្លោះនិងទំនប់បុរាណសរុបប្រមាណជា ១២០ គីឡូម៉ែត្រ បាននិងកំពុងទទួលរងការបំផ្លាញពីសំណាក់សិប្បកម្មឥដ្ឋជាច្រើនទីតាំង និងពីប្រជាពលរដ្ឋកាប់គាស់កកាយធ្វើលំនៅឋាននិងផ្លូវក្នុង ស្រុកសូទ្រនិគម។ …
ផាក់ ស៊ាងលី
http://bit.ly/1C8HfzP