អ្នកជំនាញ​ចង់​ឲ្យ​ដាក់​សារ​ព្រមាន ៥០% ​លើ​កញ្ចប់​បារី

អ្នកជំនាញ​ផ្នែក​សុខភាព រំពឹង​ថា ការ​ដាក់​សារ​ព្រមាន​ជា​រូបភាព ទំហំ​ ៥០ ភាគរយ​លើ​កញ្ចប់​បារី​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​នឹង​អាច​កាត់បន្ថយ​អត្រា​អ្នកជក់ និង​អ្នកស្លាប់​បាន​ច្រើន ខណៈ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំ​ជក់​ដែល​មាន​មាត្រា​កំណត់​ពី​សារព្រមាន​រូបភាព​នេះ​នឹង​ត្រូវ​រដ្ឋសភា​ប្រជុំ​ពិភាក្សា បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ។ … តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ​លោក វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បាន​ឲ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក​នៅតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុម័ត និង​អនុវត្ត ដោយ​មិន​ពន្យារពេល​លើ​បទដ្ឋាន​គតិយុត្តិ ដែល​ទាមទារ​​​ឲ្យ​មាន​សារព្រមាន​ជា​រូបភាព ដែល​មាន​ទំហំ​ធំ លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ ដោយ​អនុលោម​តាម​មាត្រា ១១ ​នៃ​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​។ …

តាំង វីដា
http://bit.ly/1BPFTUD