ក្រសួង​ប្រកាស​ឲ្យ​​អ្នក​នាំ​ចេញ​ស្លឹក​ថ្នាំ​ជក់​ និង​អង្ករ​ដាក់​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ​

ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​ឲ្យ​ផលិតករនិង​អ្នក​នាំ​ចេញ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ស្លឹក​ថ្នាំ​ជក់​ស្ងួតនិង​អង្ករ​ដាក់​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាមខណៈ​ពេល​ដែល​មាន​ក្រុមហ៊ុន​ថ្មី​មួយ​ចំនួននិង​ក្រុមហ៊ុន​ដែល​មាន​ស្រាប់​បាន​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​នេះ។ កាល​ពី​ខែ តុលា ឆ្នាំ ២០១៦ ប្រទេស​វៀតណាម​បាន​យល់​ព្រម​នាំ​ចូល​អង្ករ​ចំនួន ៣ សែន​តោន​ស្រូវ​និង ៣ ពាន់​តោន​នៃ​ស្នឹក​ថ្នាំ​ជក់​ស្ងួត​ជា​រៀងរាល់​ឆ្នាំ​ពី​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ។ …

ស៊ុំ ម៉ាណេត
http://bit.ly/2j2A4Sj