សំណុំរឿងប៉ងសម្លាប់លោក កឹម សុខា ដល់ដៃតុលាការ
លោក ហោ លីណា ព្រះរាជអាជ្ញារងនៃសាលាដំបូងភ្នំពេញបានឲ្យដឹងថាសំណុំរឿងលោក ផែង វណ្ណៈ ដែលត្រូវបានចោទថាគំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិតាមហ្វេសប៊ុកកាលឆ្នាំ ២០១៣ ឥឡូវនេះនគរបាលបានដាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមច្បាប់ហើយ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទថា៖ «ខ្ញុំទើបតែទទួលបានសំណុំរឿងនេះដែលបញ្ជូនមកខ្ញុំពីរបីថ្ងៃមុន។ ប៉ុន្តែខ្ញុំមិនទាន់បានពិនិត្យ (អាន) វានៅឡើយទេ»។ លោកថា៖ «ខ្ញុំនឹងចាប់ផ្តើមសំណុំរឿងគាត់នៅសប្តាហ៍នេះ»។«ខ្ញុំនឹងសម្រេចថាតើនៅពេលណាខ្ញុំនឹងកោះហៅគាត់មកសួរបន្ទាប់ពីខ្ញុំបានពិនិត្យឯកសារចប់ហើយខ្ញុំសម្រេចថាតើខ្ញុំនឹងចោទប្រកាន់គាត់ ឬមិនចោទប្រកាន់បន្ទាប់ពីខ្ញុំបញ្ចប់ការសាកសួរគាត់»។ …
ប៊ុត រស្មីគង្គា
http://bit.ly/1H5Gfzz