បណ្ដេញប្រជាជនជុំវិញបឹងតាមោកចេញដោយគ្មានសំណង ដើម្បីចាក់ដីធ្វើផ្សារ
អាជ្ញាធរស្រុកព្រែកព្នៅ បានបណ្តេញគ្រួសារដែលរស់នៅដោយខុសច្បាប់ នៅជុំវិញបឹងតាមោក ជាផ្នែកមួយនៃអាងស្តុកទឹកធំជាងគេរបស់រាជធានីភ្នំពេញ ដែលនឹងត្រូវប្រើប្រាស់ជាទីតាំងសាងសង់ផ្សារ។ លោក ស៊ឹម សុផាង ប្រធានរដ្ឋបាលស្រុកបាននិយាយថា ការសំឲ្យចាកចេញនេះនឹងមិនផ្ដល់សំណងទេ។ លោកបានមានប្រសាសន៍ថា ”មិនមានច្បាប់ផ្តល់សំណងដល់ពួកគាត់ទេ ពីព្រោះពួកគាត់រស់នៅលើដីរដ្ឋដោយខុសច្បាប់” ។ លោកបានកត់សម្គាល់ថា ពួកគាត់មួយចំនួនបានសាងសង់ជាកន្លែងស្នាក់បណ្តោះអាសន្ន ហើយមិនបានរស់នៅជាអចិន្ត្រៃនៅជុំវិញបឹងនោះទេ។ …
ឃួន ណារឹម
https://bit.ly/2JXYLQy