គ្រួសារ​អ្នក​តវ៉ា​ដែល​ត្រូវ​បាន​សម្លាប់​ ​និង​បាត់​ខ្លួន​ធ្វើ​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​និង​អង្គការសិទ្ធិមនុស្ស​

សមាជិកគ្រួសារ​របស់​កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើ​កូដកម្ម​ដែល​ត្រូវ​បាន​សម្លាប់​ ​រង​របួស​ ​និង​បាត់​ខ្លួន​បន្ទាប់​ពី​កងរាជអាវុធហត្ថ​បាន​បង្ក្រាប​ការ​តវ៉ា​ដោយ​ហិង្សា​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង​ ​កាលពី​ថ្ងៃ​សុក្រ​មុន​ ​បាន​ចាប់ផ្តើម​ធ្វើ​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​និង​អង្គការសិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​។​ ​មនុស្ស​យ៉ាងតិច​ប្រាំ​នាក់​ត្រូវ​បាន​បាញ់​ស្លាប់​ ​និង​ជាង​៤០​នាក់​បាន​រង​របួស​ ​បន្ទាប់​ពី​កងរាជអាវុធហត្ថ​ប្រដាប់​ដោយ​កាំភ្លើង​ AK-47 ​បាន​បង្ក្រាប​ការ​តវ៉ា​មួយ​របស់​កម្មករ​ធ្វើ​កូដកម្ម​ចោល​ដុំ​ថ្ម​។​ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/9270/