គ្រួសាររបស់គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណភៀសខ្លួនចេញពីផ្ទះព្រោះព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន
នៅពេលភាពហ្មងសៅនៅតែបន្តកើតមានក្នុងចំណោមអ្នកភូមិដែលធ្វើតេស្តឈាមរកឃើញថាមានផ្ទុកមេរោគអេដស៍នៅក្នុងឃុំរកា ខេត្តបាត់ដំបង គ្រួសាររបស់គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យមេរោគអេដស៍ឆ្លងរាលដាលបានភៀសខ្លួនចេញពីផ្ទះ ព្រោះព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន។ … អ្នកស្រី ជ្រិន រក្សា កូនស្រីរបស់លោក យ៉ែម ជ្រិន បានឲ្យដឹងកាលពីម្សិលមិញថា អ្នកភូមិដែលពោរពេញដោយកំហឹងមួយក្រុមបានគំរាមប្រើអំពើហិង្សាលើគ្រួសាររបស់គាត់កាលពីចុងសប្តាហ៍មុន។ …