សាច់ញាតិអះអាងថា ការស្លាប់របស់លោក ដេវ វ៉កឃើ គឺជាអំពើឃាតកម្ម
មិត្តភក្ដិនិងគ្រួសារសពរបស់អ្នកសារព័ត៌មានជនជាតិកាណាដា ឈ្មោះ ដេវ វ៉កឃើ ដែលត្រូវបានគេរកឃើញកាលពីថ្ងៃទី១ ខែឧសភា ក្នុងខេត្តសៀមរាបនោះ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ដោយចោទប្រកាន់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកាណាដាថា បានចូលដៃចូលជើងក្នុងសកម្មភាពដែលពួកគាត់អះអាងថា ជាអំពើឃាតកម្មលើអ្នកសារព័ត៌មានរូបនេះ។ យោងតាមសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយតាមអីុនធើណិតដោយអ្នកសារព័ត៌មានឈ្មោះ ណាតេ ថៃយ៉ើ ក៏ប៉ុន្តែត្រូវបានសន្និដ្ឋានថា ជាសេចក្ដីថ្លែងការណ៍របស់អ្នកស្រី តាមី ម៉ាដុន ដែលជាញាតិសាច់ជិតរបស់សព ដេវ វ៉កឃើ បានឲ្យដឹងថា ប្រតិបត្តិការស៊ើបអង្កេតនៅទីតាំងជាក់ស្ដែង ដែលធ្វើឡើងដោយក្រុមធ្វើកោសល្យវិច័យដែលមានសមាជិកប្រាំពីរនាក់ និងក្រុមអ្នកច្បាប់ បញ្ជាក់ថា នេះជាករណីឃាតកម្ម។ …
Lauren Crothers
http://www.cambodiadailykhmer.com/news/14258/