មានការសាកសួរក្រុមគ្រួសាររបស់អ្នកតវ៉ាដែលបានស្លាប់ ទោះការស៊ើបអង្កេតត្រូវបិទក៏ដោយ
សមាជិកគ្រួសារបុរសពីរនាក់ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថបាញ់សម្លាប់អំឡុងប្រតិបត្តិការបង្ក្រាបសកម្មភាពតវ៉ារបស់កម្មកររោងចក្រកាលពីខែមករា ត្រូវបានសាកសួរកាលពីម្សិលមិញ នៅក្រសួងមហាផ្ទៃ ទោះបីជាប្រតិបត្តិការស៊ើបអង្កេតក្នុងករណីបាញ់សម្លាប់ទាំងនេះត្រូវបានប្រកាសជាផ្លូវការថា ត្រូវបានបិទកាលពីថ្ងៃទី១៦ខែនេះក៏ដោយ។ លោក សួន ណារ៉ា បងប្រុសរបស់ជនរងគ្រោះឈ្មោះ យាន រិទ្ធី អាយុ២៥ឆ្នាំ និងលោកខែម សឿន ឪពុករបស់ជនរងគ្រោះឈ្មោះ ខែម សុផាត អាយុ១៦ឆ្នាំ បានឲ្យដឹងថា នគរបាលព្រហ្មទណ្ឌបានសួរពួកគាត់យ៉ាងលម្អិតអំពីហេតុការណ៍កាលពីថ្ងៃទី៣ ខែមករា។ …
ម៉ិច ដារ៉ា និង Matt Blomberg
http://www.cambodiadailykhmer.com/news/12487/