ការទទួលបានទិន្នន័យនៃការវិនិយោគ អាចនឹងនាំមកនូវការទុកចិត្តពីសំណាក់វិនិយោគិន
ខណៈវិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញកំពុងមានការរីកចម្រើន ដោយផ្តល់ទាំងឱកាស និងការប្រកួតប្រជែងដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកស្របពេលដែលការ ធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ការកើន ឡើងនៃព័ត៌មានអំពីការ វិនិយោគទុនផ្ទាល់ (FDI) ដែលជំរុញដល់វិស័យអចលនទ្រព្យអាចនឹងឈានទៅការអនុម័តច្បាប់ គោលការណ៍ដែលកាន់តែមានភាពរឹងមាំ និងការ អនុវត្តដែលមាននិយាម ខណៈវាអាចនឹងផ្តល់ប្រយោជន៍ដល់វិស័យនេះ និងនាំមកនូវការវិនិយោគកាន់តែ ច្រើន។ នេះយោងតាមប្រភពជាច្រើនបានឲ្យដឹង។ មានការប្រកាសមួយកាលពីអាទិត្យមុនថា ធនាគារជាតិនៃកម្ពុជានឹងចេញការស្ទង់មតិលម្អិតមួយដោយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញាខាងមុខ។ ក្នុងចំណោមវិនិយោគិនបរទេសដែលកំពុងធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាដែលគោលបំណងចង់ដឹងអំពីផលប្រយោជន៍នៃការ វិនិយោគដែលផ្តល់ឲ្យសេដ្ខកិច្ចក្នុងតំបន់ និងឲ្យដឹងនូវការសម្រេចចិត្តលើគោលនយោបាយ វិនិយោគិនជាច្រើននឹងមើលឃើញវាថាជាសកម្មភាពលើកទឹកចិត្តដែលមានសក្តានុពលមួយ។ …
Kali Kotoski និង ស៊ុំ ម៉ាណេត
http://bit.ly/1BcMEX3