អ្នក​ឆ្លង​អេដស៍​នៅ​ភូមិ​រកា​ស្លាប់​ជា​បន្ត​បន្ទាប់

អ្នក​ឆ្លង​មេរោគ​អេដស៍​នៅ​ក្នុង​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ កំពុង​តែ​សោកសៅ កាន់​តែ​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល ៣ ខែ​ចុង​ក្រោយ​មក​នេះ ដោយ​សារ​តែ​មនុស្ស​វ័យ​ចំណាស់ ចាប់​ផ្តើម​ស្លាប់​ជា​បន្ត​បន្ទាប់​និង​មួយ​ចំនួន​កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ។ … កាលពី ថ្ងៃទី៩ មករា កន្លង​មក​ក្រសួង​សុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​អង្គការ យូ​អិន​អេដស៍ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ថា លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ឆ្លង​មេរោគ​អេដស៍ ដែល​រួម​បញ្ចូល​ទាំង​ការ​សិក្សា​លើ​ករណី​ឆ្លង និង​មិន​ឆ្លង​មេរោគ​អេដស៍ បង្ហាញ​ថា អ្នក​ឆ្លង​មេរោគ​អេដស៍​ដែល​បាន​ចាក់​ថ្នាំ​និង​ចាក់​សេរ៉ូម មាន​កម្រិត​ខ្ពស់​ជាង​អ្នក​មិន​ឆ្លង​មេរោគ​អេដស៍។ កាល​ពី ថ្ងៃទី២២ ខែ​ធ្នូ គ្រូ​ពេទ្យ​ឯកជន​ម្នាក់​ក្នុង​ភូមិ​លោក យ៉ែម ជ្រិន ដែល ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចម្លង​ជំងឺ​អេដស៍​ទៅ​មនុស្ស​ជាង​មួយ​រយ​នាក់​ក្នុង​ភូមិ​រកា ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ចំនួន​បី​បទ​ល្មើស​ដែល​អាច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ លោក ស៊ីម យុទ្ធាសា ប្រធាន​ក្រុម​មក​ជួយ​នៅ​មណ្ឌល​សុខភាព​ភូមិ​រកា ដែល​មក​ពី​មន្ទីរពេទ្យ​បង្អែក ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​ផ្ទុក​មេរោគ​អេសដ៍​មាន​ចំនួន​ជាង ២០០ នាក់ រាប់​ទាំង​មនុស្ស​ចាស់​និង​កុមារ ហើយ​អ្នក​ស្លាប់​មាន​ចំនួន ៦ នាក់។ …

ម៉ៃ ទិត្យថារ៉ា និង Alice Cuddy
http://bit.ly/1FMsaUn