និស្សិត​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ព្រម​ទទួល​យក​តម្លៃ​សិក្សា ២២៥០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ

និស្សិត​ត្រៀម​ប្រឡង​ថ្នាក់​ឯកទេស​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ព្រម​ព្រៀង​ចំពោះ​ការ​បញ្ចុះ​តម្លៃ​សិក្សា​សម្រាប់​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ពី ៣០០០ ដុល្លារ​មក​នៅ​ត្រឹម ២២៥០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ បន្ទាប់​ពី​ពួក​គេ​មាន​ប្រតិកម្ម និង​បាន​ដាក់​ញត្តិ​ជូន​សាលា។ តម្លៃ​ត្រឹម ២២៥០ ដុល្លារ​ជា​ការ​បញ្ចុះ​តម្លៃ «២៥ ភាគរយ» នៅ​ពេល​ដែល​សាលា​បាន​ជួប​ប្រជុំ​ចរចា​ជាមួយ​ក្រុម​និស្សិត​កាល​ពី​ថ្ងៃ ទី២៦ ខែ​វិច្ឆិកា ជាមួយ​លោក សាផុន វឌ្ឍនៈ សាកល​វិទ្យាធិការ និង​ក្រុម​ការងារ​របស់​គាត់។ នេះ​បើ​តាម​និស្សិត​ម្នាក់​បញ្ជាក់​ឲ្យ​ដឹង។ …

ឆាយ ច័ន្ទនីដា
http://bit.ly/1vWTRXB