ក្រសួង​សេដ្ឋកិច្ច នឹង​រៀបចំ​វេទិកា​ពិព័រណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើកដំបូង​នៅ​កម្ពុជា នៅ​ខែក្រោយ​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​រៀបចំ​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​ជា​វេទិកា​ពិព័រណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើកដំបូង​នៅ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​នៅ​ខែក្រោយ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។ អម​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា ឆ្នាំ​ ២០២២ នា​ថ្ងៃទី ១១ ដល់​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​។ ក្នុងនោះ មាន​វេទិកា​ចំនួន​ ៤ ដែល​រួមបញ្ចូល​ទាំង​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផងដែរ​។ …

រី សុចាន់
https://www.postkhmer.com/national/2022-10-28-1456-242880.html