ក្រុមហ៊ុន​ Jinko Solar នឹង​ផ្គត់ផ្គង់​បន្ទះ​សូឡា​ដល់​គម្រោង​ ៣

ក្រុមហ៊ុន JinkoSolar Holding Co Ltd បាន ប្រកាសថា ខ្លួន​នឹង​ផ្គត់ផ្គង់​បន្ទះ​សូឡា (PV) សម្រាប់​គម្រោង​ ៣ នៅក្នុង​ប្រទេស​ កម្ពុជា ដោយមាន​សមត្ថភាព​រួម​ ១៥០ ​មេហ្គាវ៉ាត់​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ទទួលបាន​ដោយ​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​។ សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា ក្រុមហ៊ុន JinkoSolar ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ញូវយ៉ក​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​សូឡា​ឈានមុខ​គេ​របស់​ពិភពលោក​។ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា បន្ទះ​សូឡា Cheetah ​នឹងត្រូវ​បាន​ដំឡើង​នៅក្នុង​កសិដ្ឋាន PV ២ ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ៦០ ​មេហ្គាវ៉ាត់ និង​ ៣០ ​មេហ្គាវ៉ាត់​។ រោងចក្រ​ទី​ ៣ មាន​សមត្ថភាព​ ៦០ ​មេហ្គាវ៉ាត់ និង​មាន​ទីតាំងនៅ​ភាគ​កណ្ដាល​ខេត្ត​កំពង់ឆ្នាំង​។ សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​៖ «​វា​ជា​ប្រភេទ​បន្ទះ​សូឡា​ពិសេស​មាន​ប្រសិទ្ធភាព​ម៉ូឌុល​ជា​មធ្យម​ ២០ ​ភាគរយ និង​ត្រូវ​គ្នា​នឹង​តំបន់​ដែល​មាន​កម្ដៅ និង​សើម​ខ្លាំង​»​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។ …

ធូ វិរៈ
https://bit.ly/39UkOlJ