ក្រុមហ៊ុនស៊ីងបាយអូថេក ប្តេជ្ញាដាំដើមឈើឲ្យបានជាង ៣០ លានដើម
ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) អះអាងថា ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ ក្រុមហ៊ុននឹងដាំឈើឱ្យបានជាង ៣០ លានដើម នៅលើផ្ទៃដីជាង ៣ ម៉ឺនហិកតា ដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលសម្រាប់ដាំឈើប្រើប្រាស់ជាលក្ខណៈឧស្សាហកម្ម។ លោក លូ ឈូឆាង នាយកប្រតិបត្តិ ក្រុមហ៊ុនស៊ីងបាយអូថេក និងជាប្រធានសមាគមឧស្សាហកម្មកែច្នៃឈើបានលើកឡើងថា បន្ទាប់ពីមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំកាលពីចុងឆ្នាំ ២០១៨ ក្រុមហ៊ុនបានរៀបចំផែនការ ដើម្បីដាំកូនឈើជាង ៣០ លានដើម ស្ថិតនៅលើផ្ទៃដីសម្បទានទាំងអស់ទំហំ ៣៤០-០៧ ហិកតា ដែលមានទីតាំងក្នុងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបឹងចារស្ថិតក្នុងខេត្តក្រចេះ និងស្រុកសៀមបូកខេត្តស្ទឹងត្រែង។ …
ខន សាវិ
https://bit.ly/36fTo6Y