ក្រុមហ៊ុនចំនួន ៤ ចុះបញ្ជីត្រៀមនាំចេញត្រីប្រាទៅកាន់ទីផ្សារចិន

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រុមហ៊ុនចំនួន ៤ ចុះបញ្ជីត្រៀមនាំចេញត្រីប្រាទៅកាន់ទីផ្សារចិន ក្នុងនោះមានកសិដ្ឋាន ៣ និងសហគ្រាសកែច្នៃនាំចេញចំនួន ១ បានចុះបញ្ជីទទួលស្គាល់ដើម្បីត្រៀមនាំត្រីប្រាទៅកាន់ទីផ្សារចិន។ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានប្រាប់ថា ក្រោយពីបានចុះកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌ តម្រូវសម្រាប់នាំចេញផលវារីវប្បកម្មលើប្រភេទត្រីប្រាទៅសាធារណរដ្ឋប្រជាមានិតចិនកាលពីខែមីនា ឆ្នាំ២០២២ បច្ចុប្បន្នកម្ពុជាមានកសិដ្ឋានចំនួន៣ និងសហគ្រាសកែច្នៃនាំចេញចំនួន១ ដែលបានបំពេញការចុះបញ្ជីនាំចេញទទួលស្គាល់ដោយរដ្ឋបាលជលផល និងគយចិន។ …

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/business/2022-12-28-0754-245281.html