រដ្ឋបាលជលផល ប្រកាសបើករដូវនេសាទសម្រាប់ឆ្នាំ ២០១៩-២០២០
រដ្ឋបាលជលផលបានប្រកាសបើករដូវនេសាទសម្រាប់ឆ្នាំ ២០១៩-២០២០ ចាប់ពីថ្ងៃអង្គារម្សិលមិញដែលអាចឲ្យប្រជាពលរដ្ឋធ្វើការនេសាទក្នុងដែននេសាទទឹកសាប ដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ និងបានណែនាំឲ្យការធ្វើអាជីវកម្មក្រៅពីលក្ខណៈគ្រួសារត្រូវសុំច្បាប់អនុញ្ញាត។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលចុះថ្ងៃទី ២៦ ខែកញ្ញាហើយដែលទើបតែឃើញដាក់បង្ហោះកាលពីម្សិលមិញឲ្យដឹងថា រដូវបើកនេសាទត្រូវបានកំណត់ទៅតាមរយៈពេលចន្លោះពី ៥ ខែទៅ ៨ ខែដោយផ្អែកទៅលើទីតាំងដោយក្នុងនោះចាប់ពីថ្ងៃទី ១ ខែតុលាដល់ថ្ងៃទី ៣១ ខែឧសភា ចំពោះដែននេសាទទឹកសាបដែលស្ថិតនៅខាងជើងស្របទន្លេចតុមុខដែលមានខេត្តទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្តាខេត្តមួយចំនួនដូចជាកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និង ១ ផ្នែកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាលដែលនៅប៉ែកខាងជើងទន្លេចតុមុខ។ …
ឡុង គីមម៉ារីតា
https://bit.ly/2oH1PrE